Sunday, January 2, 2011

កម្ពុជា: ហ៊្វុនស៊ិនប៉ិចៈ ឆ្នាំថ្មី​ជំហរចាស់ មិនព្រម​ប្តូរឈ្មោះ​តាម​សំណើរ​សម្តេច​ក្រុម​ព្រះ

កម្ពុជា
នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិក​របស់​ខ្លួន​នា​ឧិកាស​ថ្ងៃ​ចូល​ ឆ្នាំ​ថ្មី​នេះ ​មេដឹកនាំ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ទៀត​ថា​ពួកគេ​ មិន​ព្រម​ប្តូរ​ឈ្មោះ​ទៅ​ជា ហ៊្វុនស៊ិនប៉ិច​៨១​ ដើម្បី​ចូល​រួម​ជាមួយ​សម្តេច​ក្រុមព្រះ​ទេ។​ មូលហេតុ​គឺ​មក​ពី​ការ​ចង់​ថែរក្សា​ប្រវត្តិ​នៃ​គណបក្ស ​និង​ជាពិសេស​គឺ​ដើម្បី​រក្សា​សម្ពន្ធ័ភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច។ ​យ៉ាងណា​ក៏ដោយ ​ហ៊្វុនស៊ិនប៉ិច​នឹង​ទទួល​សម្តេច​ក្រុមព្រះ​ជា​ប្រធាន​គណបក្ស​ប្រសិន​បើ​ ទ្រង់​វិល​មក​ចូល​ជាមួយ​ហ៊្វុនស៊ិនប៉ិច​វិញ។
ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច
©ប៉ែន បូណា

No comments:

Post a Comment